គ្រួសារគឺនៅតែជាគ្រួសារ . . . . ស្នេហាគឺនៅតែជាស្នេហា . . . .

Khmer Leaflet

គ្រួសារគឺនៅតែជាគ្រួសារ . . . . ស្នេហាគឺនៅតែជាស្នេហា . . . .

សាច់ញាត្តិជាច្រើន និងក្រុមគ្រួសារមានដែលមានសមាជិកម្នាក់ជាទីស្រឡាញ់នោះគឺជាស្រីស្រឡាញ់ ស្រីដូចគ្នា, ជាប្រុសដែលស្រលាញ់ភេទដូចគ្នា, ជាទ្វេរភេទ ឬប្តូរភេទ (ស្រឡាញ់ភេទដូចគ្នា: LGBT) ។ នៅពេលដែលសមាជិកជាទីស្រឡាញ់ “ចាកចេញទៅ ” វាគឺក៏បានក្លាយជារឿងធម្មជាតិសម្រាប់ សមាជិកគ្រួសារដែលមានចោទជាសំណួរ។ ជាចំណុចចាប់ផ្តើមមួយដើម្បីឆ្លើយតបទៅនឹងសំណួរ របស់អ្នកមានការពិតដ៏សំខាន់មួយចំនួនដែលអ្នកត្រូវដឹង:

  • មនុស្សគ្រប់រូបមិនបានជ្រើសរើសមនុស្សសម្រាប់ស្រឡាញ់ ឬស្រឡាញ់យ៉ាងដូចម្តេចទេ

ការកំណត់ថាជាមនុស្សស្រឡាញ់ភេទដូចគ្នាគឺមិនមែនជាបញ្ហានៃរឿងជម្រើស ឬគ្រោះថ្នាក់នោះទេ។ វាមិនមែនដូចជាការមកដល់សហរដ្ឋអាមេរិក និងរស់នៅក្នុងទីក្រុងធំ ឬរាប់អានមិត្តភក្តិស្រឡាញ់ភេទ ដូចគ្នានោះដែរ។ ជាការពិតណាស់មនុស្សចំនួន 325,000 ឬ 2,8% នៃចំនួនប្រជាជននៅអាស៊ីប៉ាស៊ី ហ្វិកនៅក្នុងសហរដ្ឋអាមេរិកត្រូវបានគេរកឃើញថាជាអ្នកស្រឡាញ់ភេទដូចគ្នា នេះបើយោងតាមវិទ្យាស្ថានវីលីយ៉ាម (Williams) នៃសាលាច្បាប់ (UCLA)។ ខណៈពេលដែលគ្មាននរណាម្នាក់ដឹង ច្បាស់ថា តើការតំរង់ទិសភេទ និងអត្តសញ្ញាណយេនឌ័រត្រូវបានកំណត់ ជាមនុស្សភាគច្រើនដែល ស្រឡាញ់ភេទដូចគ្នាទទួលស្គាល់ពីភាពខុសគ្នារបស់ពួកគេទាំងនៅវ័យក្មេង។

  • ឪពុកម្តាយ និង កូនៗដែលស្រឡាញ់ភេទដូចគ្នាមិនបានប្រព្រឹត្តខុសទេ

រាល់កំហុស និងភាពអាម៉ាស់គឺជាអារម្មណ៍ដំបូងទូទៅសម្រាប់ឪពុកម្តាយរបស់កូនៗដែលស្រឡាញ់ ភេទដូចគ្នាឪពុកម្តាយមិនមែនជាមូលហេតុដែលធ្វើឲ្យកូនរបស់ពួកគាត់ក្លាយជាអ្នកស្រឡាញ់ ភេទដូចគ្នានោះទេ។ វាមិនត្រូវបានគេស្គាល់ថាជាកត្តាបរិស្ថានដែលថាជា”មូលហេតុ”មួយដើម្បីបង្ករឱ្យ មានអ្នកស្រឡាញ់ភេទដូចគ្នា។ ការស្រឡាញ់ភេទដូចគ្នាគឺគ្រាន់តែជាធម្មជាតិរបស់មនុស្ស។ ការ ស្រាវជ្រាវបានរកឃើញមានការទទួលស្គាល់ពីក្រុមគ្រួសារជម្រុញសុខភាពល្អ និងសុខុមាលភាពខ្ពស់ ផងដែរ។ ក្ដីស្រឡាញ់ពីក្រុមគ្រួសារ និងការគាំទ្ររបស់ពួកគាត់ការកាត់បន្ថយគ្រោះថ្នាក់ឥរិយាបថ ការបំផ្លិចបំផ្លាញខ្លួនឯង: ដូចជាការរំលោភបំពានសារធាតុកត្តាហានិភ័យសុខភាព និង ការប្រព្រឹត្ត អំពើអត្តឃាត។

  • មនុស្សស្រឡាញ់ភេទដូចគ្នាមានជីវិតសប្បាយរីករាយ និង ជីវិតជោគជ័យ

មនុស្សស្រឡាញ់ភេទដូចគ្នាជាច្រើនអាចដឹកនាំជីវិតពេញលេញ និងមានសុខភាពល្អ។ នៅសហរដ្ឋ អាមេរិក និងក្នុងពិភពលោកត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ នៅអាមេរិកនិងនៅប្រទេសជាច្រើន ទៀតមានការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា។ វិទ្យាស្ថានវីលីយ៉ាម (Williams) បានរក ឃើញថាចំនួនមនុស្ស 26% នៃ 33.000 នៃ AAPIs នៅក្នុងការមានទំនាក់ទំនងភេទដូចគ្នាត្រូវបាន ទទួលចិញ្ចឹមកូន។ លើសពីនេះទៀតបុគ្គលអ្នកស្រឡាញ់ភេទដូចគ្នារីករាយជាមួយអាជីពបានទទួល បានជោគជ័យ។ អាជីវកម្មជាច្រើន ក្រុមហ៊ុន ទីភ្នាក់ងារ និងមិនរកកម្រៃដោយបើកចំហគាំទ្រមនុស្ស ស្រឡាញ់ភេទដូចគ្នារបស់ពួកគេ។

  • កាន់តែមានប្រពៃណីការវិវត្តន៍និងកាន់តែស្វាគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា

កាន់តែច្រើនឡើង, ជំនឿ និងសាសនាជាច្រើនបានស្វាគមន៍ក្នុងការវិវត្តមនុស្សស្រឡាញ់ភេទដូចគ្នា។ ឃ្លាមួយចំនួននៅក្នុងព្រះគម្ពីរត្រូវបានសរសេរដើម្បីពិពណ៌នាអំពីការគិត និងវប្បធម៌នៃពេលវេលាជាក់ លាក់មួយ។ ជំនឿសាសនាជាច្រើនទទួលស្គាល់មនុស្សស្រឡាញ់ភេទដូចគ្នាគឺដើម្បីបញ្ជាក់តម្លៃខាង សាសនា និងខាងវិញ្ញាណដ៏ខ្លាំង: ដូចជាក្ដីអាណិតអាសូរ ក្ដីស្រឡាញ់ ព្រះមេត្តាករុណា និងជំនឿដើម្បីព្យាបាលអ្នកដទៃទៀតអំពីរបៀបមួយដែលចង់ត្រូវព្យាបាលមកវិញ។

  • ធ្វើឲ្យពិភពលោកក្លាយជាកន្លែងកាន់តែប្រសើរឡើងសម្រាប់អ្នកទាំងអស់គ្នា

ច្បាប់ស្តីអំពីសិទ្ធិស៊ីវិលរបស់រដ្ឋ និង ទីក្រុងជាច្រើនដែលកំពុងតែការពារមនុស្សស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែ លទ្ធភាពនៃការរើសអើងចំពោះអ្នកដែលស្រឡាញ់ភេទដូចគ្នាកំពុងត្រូវបន្តមាន។ វាគឺជាការ ទទួលខុសត្រូវរបស់យើងក្នុងការបង្កើតពិភពលោកមួយពោរពេញទៅដោយភាពត្រឹមត្រូវ សុវត្ថិភាព និងការគោរពគ្នាទៅវិញទៅមកដោយមិនគិតពីពូជសាសន៍ជាតិសាសន៍សាសនា កន្លែងប្រភពដើម ធម្មជាតិ ស្ថានភាព អន្តោប្រវេសន៍ ការតំរង់ទិសខាងផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រ។

  • អប់រំខ្លួនអ្នក និងអ្នកដ៏ទៃទៀត

ការគាំទ្រ និងធនធានជាកត្តាចំបាច់បំផុត។ មានក្រុមដែលចូលរួមដូចជា PFLAG (សម្រាប់ឪពុកម្តាយ ក្រុមគ្រួសារ និង មិត្តភក្តិការគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាដែលមនុស្សជាទីស្រឡាញ់របស់ពួកគេ) កោះសម្ព័ន្ធខ្ទើយជាតិអាស៊ីប៉ាស៊ីហ្វិច (NQAPIA) និងគម្រោងអាស៊ីសម្រាប់មោទនភាពគឺជាធនធាន សម្រាប់អ្នក និងគ្រួសាររបស់អ្នក។ ទាក់ទងតាមរយៈ www.pflag.org, www.nqapia.org, www.asianprideproject.org.

អ្នកមិនមែននៅម្នាក់ឯងទេ

 

Download the Khmer (Cambodian) leaflet PDF.

Watch the PSA videos.